ព័ត៌មានជាតិ

លោក សុខ ឥសាន ៖ សម រង្ស៊ី យកលុយជាង ២០ ម៉ឺនដុល្លារ ពីការលក់ប័ណ្ណ នាឡិកា ទុកចាយ គ្មានជួយពលរដ្ឋ ហើយបើជួយមែន សម្រាប់ចិញ្ចឹម ក្រុមឧទ្ទាម ក្រៅច្បាប់ (Video)

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន គ្មានសង្ឃឹមថា លុយ ដែលលោកសម រង្ស៊ី ប្រកាសប្រមូលបានពីការ លក់ប័ណ្ណនាឡិកា ចំនួន២២ ៨១៨០ដុល្លារ ក្រោយបញ្ចប់ យុទ្ធនាការនោះគឺ សម្រាប់ទុកចាយវាយ របស់លោក និងបក្ខពួកខ្លួន ប៉ុណ្ណោះ ដោយគ្មានយក ទៅជួយប្រជាពលរដ្ឋ រងគ្រោះដោយជំងឺកូវីដ១៩ នៅកម្ពុជាទេ ដូចលុយដែលបានលុយ មកពីការបង្កើត ទូរទស្សន៍ព្រះអាទិត្យ អីចឹងដែរ ។

យុទ្ធនាការលក់ប័ណ្ណ នាឡិកាសម រង្ស៊ីបានបិទបញ្ចប់ ដោយប្រមូលថវិកា ជាង២០ម៉ឺនដុល្លារ ហើយលោកសម រង្ស៊ីផ្ទាល់ជាអ្នកផ្តួចផ្តើមគំនិត ក្នុងការរកលុយ ជួយពលរដ្ឋ បានអះអាងនៅចំពោះមុខអ្នកគាំទ្រ ខ្លួននៅប្រទេសបារាំង កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ថា នឹងយកថវិកាប្រមូល បានទាំងអស់នេះ ប្រើប្រាស់ឲ្យមានប្រសិទ្ធភាព ដោយនឹងចែកជូនពលរដ្ឋ ជួបការលំបាកខ្វះខាត ក្នុងវិបត្តិកូវីដ១៩គ្រប់ៗគ្នា តាមការកំណត់ ជាពិសេសឲ្យគ្រប់ចំនួនថវិកា ប្រមូលបានទាំងជាង២០ម៉ឺនដុល្លារនេះ ។

តាមរយៈបណ្តាញ ទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃ៦ មិថុនា លោក សម រង្ស៊ីបានថ្លែងថា “ថវិកាប្រមូលនេះ យើងបានចាប់ផ្តើមចែកជូន ដល់ប្រជាពលរដ្ឋ នៅប្រទេសកម្ពុជា ហើយមកទល់ថ្ងៃនេះ យើងបានចែកជូនប្រជាពលរដ្ឋ១៧៨៧គ្រួសារ។ ចែកបាន៦កន្លែងទីតាំង ក្នុងខេត្ត៦ហើយ នឹងបន្តចែកគ្រប់ចំនួន ដែលយើងបានកំណត់ ។ នឹងបន្តចែកជូន ដល់ប្រជាពលរដ្ឋ រាប់ពាន់នាក់ថែមទៀត”។

លោកអះអាងថា អ្វីដែលលោកធ្វើ ដើម្បីឲ្យមានប្រសិទ្ធភាព ក្នុងការ លៃលកធ្វើយ៉ាងណា ឲ្យអំណោយបាន ទៅដល់ដៃ ពលរដ្ឋកំពុងរងគ្រោះដោយកូវីដ១៩។ លោកថា ការជួយនេះ គ្មានលក្ខខណ្ឌ នយោបាយទេ ចែកឲ្យពលរដ្ឋ ដោយគ្មាន រើសមុខឡើយ ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានអនុញ្ញាត ឲ្យចែកអំណោយដល់ពលរដ្ឋរងគ្រោះ ដោយពួកគេមិនប្រកាន់ ពីគោលនយោបាយ របស់គណបក្សណាមួយឡើយ ។

លោក សុខ ឥសាន បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៧ មិថុនា ថា ដូចដែលលោកបាននិយាយជារឿយៗមកថា អ្វីដែលលោកសម រង្ស៊ីធ្វើក្នុង ន័យជួយពលរដ្ឋនោះគឺជាកលកល្បិចដើម្បីប្រមូលថវិកាទៅ ចាយតែប៉ុណ្ណោះ ។លោកថា ដូចករណីទូរទស្សន៍ព្រះអាទិត្យ ប្រមូលបានក្បែរ១លានដុល្លារ មកដល់ពេលនេះបាត់ដំណឹង ឈឹងតែម្តងខណៈគម្រោងទូរទស្សន៍គ្មានចេញជារូបរាងអ្វីសោះ ។

លោកបានសង្កត់ធ្ងន់ថា “ខ្ញុំយល់ថា គ្មានអ្វីចំឡែកទេដែលទណ្ឌិត រត់ចោលស្រុកប្រមូលលុយ ពីប្រជាពលរដ្ឋ។ ការប្រមូលលុយពីពលរដ្ឋ ក្នុងស្រុកប្រមាណជា៤ម៉ឺននាក់ នេះវាបានឆ្លុះបញ្ចាំងថា មានអ្នកគាំទ្រកន្លះ នគរគាំទ្រអតីតបក្សប្រឆាំង វានៅត្រឹម ៤ម៉ឺននាក់តែប៉ុណ្នឹង” ។

ចំពោះពាក្យសំដីដែលលោក សម រង្ស៊ីអះអាងថា បានជួយពលរដ្ឋរងគ្រោះជិត២ពាន់ គ្រួសារនោះ លោក សុខ ឥសានថា លុយនោះអាចយកទៅជួយ ចិញ្ចឹមចលនាក្រុម ឧទ្ទាមក្រៅច្បាប់ ដែលមានទំនាក់ទំនង ពីក្រៅប្រទេស ចូលមកក្នុងប្រទេស ។ ដូច្នេះសបញ្ជាក់ថា លោក សម រង្ស៊ី គ្មានបានជួយពលរដ្ឋ ដូចរាជរដ្ឋាភិបាលបានជួយពលរដ្ឋ ជួបការលំបាកគ្រប់ទិសទីនោះទេ ។

សម្រាប់សំណើររបស់លោក សម រង្ស៊ី ឲ្យសម្តេចតេជោលក់នាឡិកា ជួយពលរដ្ឋដូចលោកដែរនោះ ត្រូវបាន លោក សុខ ឥសានថា លោក សម រង្ស៊ីគ្មានសិទ្ធិមកបង្គាប់បញ្ជា ឬបង្ខិតបង្ខំឲ្យសម្តេចតេជោ ធ្វើតាមខ្លួននោះទេ ។ លោកថា នាឡិកាសម្តេចតេជោ ដែលមាន តម្លៃខ្ពស់នោះ គឺជាវត្ថុអនុស្សាវរីយ៍ ដែលមិត្តភិក្តបរទេស យកមកជូនសម្តេច ដូច្នេះមិនអាចយករបស់ ដែលជាអនុស្សាវរីយ៍ លក់បានទេ ៕

To Top