នយោបាយ

លោក សាម អ៊ីន ជឿជាក់ថា ថវិកា លក់ប័ណ្ណនាឡិកា សម រង្ស៊ី ប្រើប្រាស់គ្មានតម្លាភាព

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គបម) លោក សាម អ៊ីន ជឿជាក់ថា ថវិកាលក់ប័ណ្ណនាឡិកា របស់លោក សម រង្ស៊ី ពុំមានការប្រើប្រាស់ ដោយតម្លាភាព និងមិនផ្ដល់ផលប្រយោជន៍ ដល់ប្រជាជនខ្មែរឡើយ ។

ការអះអាងថា ប្រើប្រាស់មិនតម្លាភាពនេះ ដោយសារកន្លងមក លុយបានមកពីមូល និធិព្រះអាទិត្យជាង៧០ម៉ឺនដុល្លារ និងលុយប្រមូលពីពលរដ្ឋខ្មែរ នៅក្រៅប្រទេសប្រមាណ ៣០ម៉ឺនដុល្លារ សម្រាប់មាតុភូមិនិវត្តន៍ មកកម្ពុជាវិញ របស់លោកសម រង្ស៊ីនាថ្ងៃ៩ វិច្ឆិកា អត់យកមកប្រើប្រាស់ ក្នុងផ្នែកមនុស្សធម៌ទេ ដោយមិនដឹងបាត់ទៅណា ។

ការលើកឡើងរបស់ លោក សាម អ៊ីន ក្រោយពីលោក សម រង្ស៊ី ប្រកាសបិទបញ្ចប់ យុទ្ធនាការលក់ប័ណ្ណនាឡិកា ដោយប្រមូលថវិកា ជាង២០ម៉ឺនដុល្លារ។

លោក សម រង្ស៊ី ជាអ្នកផ្តួចផ្តើមគំនិតក្នុងការរកលុយជួយពលរដ្ឋ បានអះអាង នៅចំពោះមុខអ្នកគាំទ្រ ខ្លួននៅប្រទេស បារាំង កាលពីថ្ងៃទី៦ មិថុនា ថា នឹងយកថវិកា ប្រមូលបានទាំងអស់នេះ ប្រើប្រាស់ឲ្យមានប្រសិទ្ធភាព ដោយនឹង ចែកជូនពលរដ្ឋ ជួបការលំបាកខ្វះខាត ក្នុងវិបត្តិកូវីដ១៩គ្រប់ៗគ្នា តាមការកំណត់ ជាពិសេស ឲ្យគ្រប់ចំនួនថវិកាប្រមូល បានទាំងជាង២០ម៉ឺនដុល្លារនេះ ។

ជុំវិញបញ្ហាខាងលើ លោក សាម អ៊ីន ថ្លែងប្រាប់មជ្ឈមណ្ឌលដើមអម្ពិល នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ដោយបានរំលឹកថា យុទ្ធនាការរបស់ លោក សម រង្ស៊ី ដូចជា យុទ្ធនាការបង្កើតទូរស្សន៍ និងដំណើរវិលស្រុកខ្មែរវិញ ៩ វិច្ឆិកា ត្រូវបរាជ័យជាបន្ដបន្ទាប់ ហើយថវិកាពីទូរស្សន៍ព្រះអាទិត្យជាងកន្លះលានដុល្លារ ក៏មិនដឹងទៅណាដែរ រហូតមកដល់ពេលនេះ។

លោកបញ្ជាក់ថា «ចឹងខ្ញុំមិនជឿថា ថវិការឿងលក់ប័ណ្ណនាឡិកា ពុំមានការប្រើប្រាស់តម្លាភាព និងមិនផ្ដល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរទេ»។

លោកបន្ដថា អ្នកនយោបាយដូចលោក សម រង្ស៊ី ប្រមូលថវិកាមិនត្រូវត្រឹម និងមិនតម្លាភាពបែបនេះ នឹងមានហានិភ័យខ្ពស់។ ក្រោយពី លោកសម រង្ស៊ី ធ្វើយុទ្ធនាការដដែលៗ ដោយគ្មាប្រសិទ្ធភាពនោះ លោក សាម អ៊ីន សង្កេតឃើញថា ប្រជាពលរដ្ឋជាច្រើននឹងបាត់បង់ជំនឿ ជាក់គាំទ្រសម រង្ស៊ី ។លោក ថា បើ លោកសម រង្ស៊ី នៅតែបន្ដប្រើប្រាស់នយោបាយ មិនច្បាស់លាស់បែបនេះទៀតអ្នកគាំទ្រ នឹងមានការថយចុះជាបន្ដបន្ទាន់ ៕

To Top