Covid-19

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មីចំនួន២៤នាក់ និងជាសះស្បើយម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មី ចំនួន ២៤នាក់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖

១- ឈ្មោះ ទូច ប៊ុនធឿន ភេទប្រុស អាយុ៥៧ឆ្នាំ អាសយដ្ឋាននៅភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មុខរបរ សមាជិកក្រុមប្រឹក្សាឃុំកំពង់ឃ្លាំង។
២- ឈ្មោះ ឆង សំបូរ ភេទប្រុស អាយុ៣២ឆ្នាំ អាសយដ្ឋាននៅភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មុខរបរ សមាជិកក្រុមប្រឹក្សាឃុំកំពង់ឃ្លាំង។
៣- ឈ្មោះ ទូច សុផុន ភេទប្រុស អាយុ៤៩ឆ្នាំ អាសយដ្ឋាននៅភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មុខរបរ មេឃុំកំពង់ឃ្លាំង។
៤- ឈ្មោះ ព្រិន ពត ភេទស្រី អាយុ៥៧ឆ្នាំ អាសយដ្ឋាននៅភូមិផ្សារកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មុខរបរនៅផ្ទះ។
៥- ឈ្មោះ អ៊ឹង ដានិន ភេទស្រី អាយុ២៥ឆ្នាំ អាសយដ្ឋាននៅភូមិផ្សារកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មុខរបរលក់ដូរនៅជិតផ្សារកំពង់ឃ្លាំង។
៦- ឈ្មោះ អ៊ឹង ដាលី ភេទស្រី អាយុ៣៦ឆ្នាំ អាសយដ្ឋាននៅភូមិផ្សារកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មុខរបរ លក់ភេសជ្ជៈ។
៧- ឈ្មោះ ឡាយ ស៊ីវន ភេទប្រុស អាយុ៣៦ឆ្នាំ អាសយដ្ឋាននៅភូមិស្ពានវែង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មុខរបរ នេសាទ។
៨- ឈ្មោះ ហេង សីលា ភេទប្រុស អាយុ២៨ឆ្នាំ អាសយដ្ឋាននៅភូមិផ្សារកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មុខរបរគ្រូបង្រៀន។
៩- ឈ្មោះ សេង សុវណ្ណមករា ភេទប្រុស អាយុ១១ឆ្នាំ អាសយដ្ឋាននៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ សិស្ស។
១០-ឈ្មោះ សោម ដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ អាសយដ្ឋាននៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ មន្រ្តីកងរាជអាវុធហត្ថ។
១១-ឈ្មោះ វៃ សុយីម ភេទស្រី អាយុ២៤ឆ្នាំ អាសយដ្ឋាននៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម មុខរបរ លក់គោដុត។
១២-ឈ្មោះ ស្រី បូរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ អាសយដ្ឋាននៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប មុខរបរ លក់គោដុត។
១៣-ឈ្មោះ សេង ស្រីឡែន ភេទស្រី អាយុ២១ឆ្នាំ អាសយដ្ឋាននៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរ លក់ខោអាវនៅផ្សារដំដែក។
១៤-ឈ្មោះ សេម សូត្រ ភេទប្រុស អាយុ១២ឆ្នាំ អាសយដ្ឋាននៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម មុខរបរ សិស្ស។
១៥-ឈ្មោះ លាស់ ប៉ុក ភេទស្រី អាយុ៤៣ឆ្នាំ អាសយដ្ឋាននៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម មុខរបរ ធ្វើស្រែ។
១៦-ឈ្មោះ សាន កំសត់ ភេទប្រុស អាយុ៣៩ឆ្នាំ អាសយដ្ឋាននៅភូមិគោកថ្មី ឃុំពួក ស្រុកពួក មុខរបរ បុគ្គលិកធនាគារ អេប៊ីអេ ស្រុកសូទ្រនិគម។
១៧-ឈ្មោះ ជី បូរី ភេទស្រី អាយុ១៥ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប មកពីប្រទេសថៃ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។
១៨-ឈ្មោះ ប៉ែល ពា ភេទប្រុស អាយុ២២ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប មកពីប្រទេសថៃ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។
១៩-ឈ្មោះ តឿម ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប មកពីប្រទេសថៃ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។
២០-ឈ្មោះ វឿង វឹង ភេទប្រុស អាយុ៤៦ឆ្នាំ អាសយដ្ឋាននៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់ មកពីប្រទេសថៃ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។
២១-ឈ្មោះ ពិក ន ភេទស្រី អាយុ៤៨ឆ្នាំ អាសយដ្ឋាននៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់ មកពីប្រទេសថៃ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។
២២-ឈ្មោះ វ៉ាន់ វន ភេទស្រី អាយុ៣១ឆ្នាំ អាសយដ្ឋាននៅភូមិតាយិក ឃុំស្នួល ស្រុកក្រឡាញ់ មកពីប្រទេសថៃ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។
២៣-ឈ្មោះ ចន្ថា រ៉ាឌី ភេទស្រី អាយុ២៩ឆ្នាំ អាសយដ្ឋាននៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មុខរបរ លក់ចាប់ហួយ។
២៤-ឈ្មោះ ច័ន្ទ បូភ័ក្ស ភេទប្រុស អាយុ៣៤ឆ្នាំ អាសយដ្ឋាននៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មុខរបរ ជាងដែក។

ករណីទី១ ដល់ទី១៦ គឺជាករណីឆ្លងរាលដាល ក្នុងសហគមន៍ ដែលក្រុមការងារស្រាវជ្រាវ និងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានសន្និដ្ឋានបឋមថា ប្រភពនៃការចម្លងជំងឺកូវីដ-១៩ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង គឺចេញមកពីភោជនីយដ្ឋានពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

ចំពោះករណីទី១៧ ដល់ទី២២ គឺជាប្រជាពលរដ្ឋ ដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យ ដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្ដេចឪ។ ដោយឡែក ករណីទី២៣ និង២៤ ជាអ្នកទៅរកសេវាព្យាបាល នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ពេលមកដល់មន្ទីរពេទ្យ ហើយដោយមានអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកវិភាគ ទទួលបានលទ្ធផលវិជ្ជមាន ជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប បានព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ-១៩ ចំនួន០១នាក់ ឈ្មោះ ធៀង ឡាដាំង ភេទប្រុស អាយុ៤០ឆ្នាំ អាសយដ្ឋាននៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ហើយត្រូវបានក្រុមគ្រូពេទ្យ​​​​ បានអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២២៩នាក់ បានព្យាបាលជាសះ-ស្បើយ ចំនួន៨៤នាក់ ស្លាប់២នាក់ និង១៤៣នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

To Top