ព័ត៌មានជាតិ

រដ្ឋមន្រ្តីការបរទេសខ្មែរ-អាស៊ាន-ចិនប្តេជ្ញាជាថ្មីឲ្យពលរដ្ឋទទួលបានអនាគតកាន់តែរស់រវើកថែមទៀត (Video)

ភ្នំពេញ ៖ ប្រមុខរដ្ឋមន្រ្តីការបរទេសខ្មែរ អាស៊ាន និងចិនបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះទំនាក់ទំនង និងសេចក្តីប្រាថ្នា ព្រមទាំងផែនការដើម្បីធានាថា ប្រជាជននឹងទទួលបានអនាគតកាន់តែរស់រវើកនិងរីកចម្រើនថែមទៀត ។ នេះបើតាមហ្វេសប៊ុករបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ នាថ្ងៃ៨ មិថុនា។

លោក ប្រាក់ សុខុន បានឲ្យដឹងទៀតថា លោករួមជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសចិន បានចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។

ផ្ទាំងពាណិជ្ជកម្ម

លោកថា ការជួបជុំគ្នាដោយផ្ទាល់នៅពេលនេះ មិនត្រឹមតែជាការប្រារព្ធខួបលើកទី ៣០ នៃដំណើរប្រកបដោយផ្លែផ្កាជាមួយគ្នាប៉ុណ្ណោះទេ ប៉ុន្តែលោកថា “ថែមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងចំពោះទំនាក់ទំនងនេះ និងបញ្ជាក់ពីសេចក្តីប្រាថ្នានិងផែនការរបស់យើងដើម្បីធានាថាប្រជាជនរបស់យើងនឹងទទួលបានអនាគតកាន់តែរស់រវើកនិងរីកចម្រើនថែមទៀត”៕

To Top