ព័ត៌មានជាតិ

ប្រមុខការពារជាតិ៖ ជាភ័ព្វសំណាងដែលកម្ពុជាមានមេដឹកនាំប្រកបដោយ ទឹកចិត្តស្នេហាជាតិ និងសមត្ថភាពដ៏ខ្ពង់ខ្ពស់

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ជាភ័ព្វសំណាងហើយដែលកម្ពុជាមានមេដឹកនាំ ប្រកបដោយទឹកចិត្តស្នេហាជាតិ និងសមត្ថភាពដ៏ខ្ពង់ខ្ពស់ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៩ មិថុនានេះ សម្ដេច ទៀ បាញ់ បានបញ្ជាក់ថា មិនត្រឹមតែបានរំដោះជាតិពីរបប ប៉ុល ពត ប៉ុណ្ណោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានសង្គ្រោះមាតុភូមិ ពីគ្រោះមហន្តរាយធំៗរាប់ពុំអស់ ជាពិសេសក្នុងដំណាក់កាល ប្រយុទ្ធជាមួយជំងឺកាចសាហាវកូវីដ១៩នេះ សម្ដេចបានខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់ ស្វះស្វែងឲ្យកម្ពុជាអាចមានលទ្ធភាព ទទួលបានវ៉ាក់សាំងការពារជំងឺនេះ សម្រាប់ចាក់ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា ។

សម្ដេចពិជ័យសេនា បានបញ្ជាក់យ៉ាងដូច្នេះថា «ជាភ័ព្វសំណាង ដែលកម្ពុជាមានមេដឹកនាំប្រកបដោយទឹកចិត្តស្នេហាជាតិ និងសមត្ថភាពដ៏ខ្ពង់ខ្ពស់។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែបានរំដោះជាតិពីរបប ប៉ុល ពត ប៉ុណ្ណោះទេ សម្តេចតេជោ ក៏បានសង្គ្រោះមាតុភូមិពីគ្រោះមហន្តរាយធំៗរាប់ពុំអស់។ ជាក់ស្តែង ក្រោមកិច្ចខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ និងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ យើងអាចមានលទ្ធភាពទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ គ្រប់ៗគ្នា » ៕

To Top