ព័ត៌មានជាតិ

ក្រោយរងការរិះគន់ក្រុមហ៊ុនកូរ៉េ ចាប់ផ្ដើមស្ថាបនាផ្លូវក្នុងភូមិសាស្រ្ត ស្រុកសំរោងស្របទៅតាមលក្ខណៈ បច្ចេកទេសឡើងវិញ

ភ្នំពេញ៖ ក្រោយរងការរិះគន់ពីមហាជនក៏ដូច ជាអ្នកដំណើរថាស្ថាបនាផ្លូវ ក្នុងភូមិសាស្រ្តស្រុកសំរោង ខេត្តតាកែវមិនសមស្របតាមលក្ខណៈ បច្ចេកទេសដែលបណ្ដាលឲ្យ ផ្លូវធ្វើហើយគ្មានគុណភាពនោះ ពេលនេះក្រុមហ៊ុនហាន់ ស៊ីងរបស់កូរ៉េបានចាប់ផ្ដើម ពង្រឹងលក្ខណៈបច្ចេកទេស នៃការសាងសង់ឡើងវិញ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១១ មិថុនានេះ អ្នកដំណើរសង្កេតឃើញថា ក្រុមហ៊ុនហាន់ស៊ីងបានធ្វើការសាងសង់ផ្លូវជាតិលេខ២ នៅចំណុចប្រាសាទនាង ខ្មៅចន្លោះគីឡូម៉ែត្រលេខ៥០-៥១ ក្នុងស្រុកសំរោងខេត្តតាកែវ ទៅតាមលក្ខណៈបច្ចេកទេសដោយ បានធ្វើការភ្ជួរផ្លូវកៅស៊ូចាស់ចោលដើម្បីយក ដីស្អុយចេញទើបចាក់ដីថ្មីបំពេញមិនដូច កាលពីមុនចាក់ដីពីលើផ្លូវកៅស៊ូ ចាស់យកតែម្ដងដែលធ្វើឲ្យផ្លូវគ្មានគុណភាព៕

To Top