Covid-19

កូវីដ១៩៖ ខេត្តកំពត រកឃើញអ្នកឆ្លងថ្មី៣២នាក់ និងជាសះស្បើយ២២៨នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នក ឆ្លងជំងឺកូវីដ១៩ ចំនួន៣២នាក់បន្ថែមទៀត ដែលជាករណីពាក់ព័ន្ធជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនិងមានករណីជាសះស្បើយចំនួន២២៨នាក់ ផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពត​មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧០៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២៨០នាក់ និងកំពុងសម្រាកព្យាបាល៤២០នាក់ និងស្លាប់៤នាក់៕

To Top