ព័ត៌មានជាតិ

លោក សយ សុភាព បង្ហាញដំណោះស្រាយ ៣ចំណុច សម្រាប់ទូក ឬផ្ទះបណ្តែតទឹក

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល មានមតិ៣ចំណុច ដើម្បីដំណោះស្រាយសម្រាប់ទូក ឬផ្ទះបណ្ដែតទឹក រួមមាន ៖ ទិញត្រីទាំងអស់ពីបែរចិញ្ចឹមត្រី ,ទិញសម្ភារ ឬឧបករណីចិញ្ចឹមត្រី ,ម្ចាស់ចិញ្ចឹមត្រី បើជាខ្មែររកដីសម្បទានសង្គមកិច្ច និងប្តូររបៀបចិញ្ចឹមត្រីក្នុងទឹកមកចិញ្ចឹមត្រីក្នុងស្រះឬ តង់កៅស៊ូ។

ការលើកឡើងរបស់លោក សយ សុភាព ស្របពេល អាជ្ញាធររាជធានីភ្នំពេញ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ចុះអនុវត្តវិធានការរុះរើបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយលើផ្ទៃទឹក ដែលភាគច្រើនជាជនជាតិវៀតណាម។

តាមរយៈគេហទំព័រហ្វេសប៊ុក លោក សយ សុភាព នាថ្ងៃទី១២ មិថុនា នេះបាន ឱ្យ ដឹង ថា «បើជនបរទេស ដូចជាវៀតណាម ត្រូវអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ (ហ៊ានឬមិនហ៊ាន)។ នេះជាចំនុចដែលមហាជនកំពុងយកចិត្តទុកដាក់ តាមដានពីសម្ថភាពរបស់សាលាក្រុង។ ជៀសវាងដេញពីភ្នំពេញ ទៅកំពង់ឆ្នាំង ឬខេត្តកណ្តាល។ នេះជាការលើកឡើងរបស់អ្នកវិភាគ»។

សូមរំលឹកថា នាពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិន រៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញ ជាបន្ទាន់ ដោយទុករយៈពេល ១សប្ដាហ៍ ។ ក្រោយមកទៀត ស្ថានទូតវៀតណាម ប្រចាំកម្ពុជា និងរដ្ឋមន្ដ្រីការបរទេសវៀតណាម ក៏បានប្រតិកម្មយ៉ាងខ្លាំងចំពោះ វិធានការរបស់ រដ្ឋាបាលរាជធានីភ្នំពេញ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top