Covid-19

អាជ្ញាធរ ខេត្តកំពត បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន ៨១នាក់ បន្ថែមទៀត

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៨១នាក់បន្ថែមទៀត ដែលជាកម្មកររោងចក្រ ពូ ចិន ស្ថិតនៅភូមិកណ្ដាលទួល ឃុំកំពង់ត្រឡាចខាងលិច ស្រុកកំពង់ត្រឡាច ខេត្តកំពត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពត បានរកឃើញអ្នកឆ្លងជំងឺ កូវីដ១៩ សរុបចំនួន ៨៧៣ករណី ក្នុងនោះបានព្យាបាលជាសះស្បើយ ២៨០នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៥៨៧នាក់ និងមានករណីស្លាប់ ៦នាក់៕

To Top