Covid-19

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញ​អ្នកឆ្លងថ្មី៣២នាក់ និងជាសះស្បើយម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣២នាក់ និងជាសះស្បើយចំនួន ០១នាក់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន៤៥៤នាក់ ក្នុងនោះបានព្យាបាល​ ជាសះស្បើយ ចំនួន២៥០នាក់ និងកំពុងសម្រាកព្យាបាល ចំនួន២០២នាក់ និងស្លាប់២នាក់៕

To Top