ព័ត៌មានជាតិ

រដ្ឋបាលរាជធានី ប្រកាសឲ្យអាជីវករ អាចលក់-ដូរ តាមផ្សាររដ្ឋ ជាប្រក្រតីភាពឡើងវិញ ក្រោយបិទជិត២ខែ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានសម្រេច អនុញ្ញាតឲ្យបើកដំណើរការ គ្រប់អាជីវកម្ម-ការលក់ដូរ ជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ តទៅ ។

គួរឲ្យដឹងដែរថា ក្រោយស្ថានភាព​ នៃការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ដែលកើតចេញពី ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅមិនថមថយ ជាពិសេសក្រោយសង្កេតឃើញថា អាជីវករ តាមបណ្តាផ្សារទាំងអស់ ក្នុងរាជធានីភ្នំពេញ ដែលមានការឆ្លងជាបន្តបន្ទាប់ ក្នុងអាត្រាប្រឈមខ្ពស់នោះ និងជាវិធានការចាំបាច់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការ ជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទីទី២៣ ខែមេសា ឆ្នាំ២០២១ ពោលមានរយៈពេល ជិត២ខែមកហើយ ខណៈដែល ការបើកដំណើរការជាលើកដំបូង ដោយអនុញ្ញាត ឲ្យលក់ដូរជាគ្រឿង ឧបភោគបរិភោគ ត្រី សាច់ជាដើមតែប៉ុណ្ណោះ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top