Covid-19

កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងថ្មី ចំនួន១១នាក់ និងជាសះស្បើយ៣៧នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១១នាក់ ក្នុងនោះអ្នកពាក់ព័ន្ធ ជាមួយព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៦នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន៥នាក់ និងមានករណីជាសះស្បើយ ចំនួន ៣៧នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៤២នាក់ ក្នុងនោះបានព្យាបាល​ ជាសះស្បើយ ចំនួន២៣២នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៣០៨នាក់ ស្លាប់២នាក់។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top