ព័ត៌មានជាតិ

លោក សយ សុភាព ៖ ដល់វេនអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ម្តង ហ៊ានឬមិនហ៊ាន ក្រោយពលរដ្ឋសាទរ វិធានការ រដ្ឋបាលរាជធានីភ្នំពេញ(Videos)

ភ្នំពេញ ៖ លោក សយ សុភាពបានចោទជាសំណួរ ទៅដល់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ម្តងថា តើហ៊ាន ឬមិនហ៊ាន ក្រោយពីរាស្ត្រទូទាំងនគរ អបអរសាទរ វិធានការរដ្ឋបាលសាលារាជធានី ដែលបណ្ដេញពលរដ្ឋ រស់នៅលើផ្ទៃទឹក ។

លោក សយ សុភាព បានបញ្ជាក់នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា “ឥឡូវដល់វេនអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ម្តង តើថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានហ៊ាន ឬមិនហ៊ាន អនុវត្តន៍ច្បាប់អន្តោប្រវេសន៍ ចំពោះនិគមន៍ជនយួន ដែលរស់នៅបង្កអាណាធិបតេយ្យ បំពុលបរិស្ថានទន្លេ”។

លោកបន្ដថា តើពួកគេមកស្រុកខ្មែរ ពេលណាមានលិខិតឆ្លងដែនឬទេ ? ដូច្នេះរាស្ត្រនឹងទទួលបានព័ត៌ មានច្បាស់នៅពេលដែល អគ្គនាយកដ្ឋាន នឹងបំពេញភារកិច្ចបញ្ចប់។ រឿងឲ្យនិគមន៍យួនឡើងគោក ជាប្រធានបទសំខាន់ណាស់។

លោកបន្ថែមថា ប្រវត្តិសាស្ត្របានបង្ហាញ រាប់រយឆ្នាំមកហើយ ដែលខ្មែរកន្លងមកហាក់បីដូចជារអា មិនហ៊ាននិយាយទេ ដោយខ្លាចឥទ្ធិពលនិគមន៍ជនយួន។ ពេលខ្លះមិនហ៊ានហៅ សម្លម្ជូរយួនទេ ដោយហៅម្ជូរវៀតណាម។ ពេលនេះខ្មែរឯករាជ្យ ខ្មែរត្រូវការកសាងប្រទេស និងបង្រួបបង្រួមជាតិ ដែលកន្លងមកពួកបរទេស ធ្វើឲ្យខ្មែរបែកបាក់សាមគ្គី។

លោកបញ្ជាក់ថា ដោយសារកម្ពុជាអនុវត្តន៍ នយោបាយឈ្នះឈ្នះ ២៩ ធ្នូ ១៩៩៨ ដែលស្ថាបនិក ដោយរដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន ទើបខ្មែរអាចធ្វើអ្វីបាន។ ដូច្នេះសូម អគ្គនាយកដ្ឋានអន្តប្រវេសន៍ ត្រូវបង្ហាញពីភាពម៉ឹងមាត់ អនុវត្តច្បាប់ដោយមិនខ្លាចក្រែង ចំពោះម្ចាស់ប្រទេស ដែលមាននិគមន៍ជនបរទេស មករស់នៅស្រុកខ្មែរ ត្រូវគោរពច្បាប់ខ្មែរ។ ខ្មែរនៅពេលនេះមិនមែនខ្មែរ ក្នុងរជ្ជកាលដែលអ្នកមានឥទ្ធិពល លើខ្មែរឡើយ ៕

To Top