ព័ត៌មានជាតិ

សម្តេចតេជោ ៖ ពេញមួយជីវិត ទេវនាដនិម្មិត ឯម ធាយ បានលះបង់ ពេលវេលាលើកស្ទួយ​ និងថែរក្សា សិល្បៈវប្បធម៌ខ្មែរ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ពេញមួយជីវិត របស់ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ បានលះបង់ពេលវេលាដ៏មានតម្លៃ ដើម្បីរួមចំណែកលើកស្ទួយ និងថែរក្សាសិល្បៈវប្បធម៌ ដ៏រុងរឿងរបស់ជាតិខ្មែរ ។ នេះបើយោងតាមសារលិខិត រំលែកទុក្ខរបស់សម្តេចតេជោ ផ្ញើជូនលោកស្រី ថោង គឹមអាន ព្រមទាំងក្រុមគ្រួសារ របស់ទេវនាដនិម្មិត ឯម ធាយ។

ជាមួយគ្នានេះ សម្តេចតេជោ បានចាត់ទុកទេវនាដ និម្មិត ឯម ធាយ ជាព្រឹទ្ធាចារ្យសិល្បការិនីដ៏ឆ្នើម ដែលជាមរតកមនុស្ស រស់ដ៏មានតម្លៃបំផុត នៃរបាំព្រះរាជទ្រព្យ ។

សូមបញ្ជាក់ថា ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាព ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ នៅវេលាម៉ោង ១២និង២០នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ៕

To Top