ព័ត៌មានជាតិ

ប.ស.ស. និងអង្គការ អន្តរជាតិខាងការងារ រួមទាំង​ WHO ពិភាក្សារួមគ្នា លើការត្រួតពិនិត្យ​​​ ការទាមទារតាវកាលិក និងការទូទាត់ថ្លៃសេវា នៃរបបធានារ៉ាប់រងសុខភាព

ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះ បានអញ្ជើញចូលរួមប្រជុំ ពិភាក្សាលើគម្រោងស្តីពី ការត្រួតពិនិត្យលើការទាមទារ តាវកាលិក និងការទូទាត់ថ្លៃសេវា នៃរបបធានារ៉ាប់រងសុខភាព ជាមួយអង្គការអន្តរជាតិ ខាងការងារ (ILO) និងអង្គការសុខភាព ពិភពលោក (WHO) តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ។

កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងផ្តោតលើ ចំណុចសំខាន់ៗមួយចំនួន រួមមាន៖

  • ទិដ្ឋភាពទូទៅ នៃរបបធានារ៉ាប់រងសុខភាព
  • ការត្រួតពិនិត្យ លើការទាមទារ តាវកាលិក និងការទូទាត់ថ្លៃសេវា នៃរបបធានារ៉ាប់រងសុខភាព
  • ដំណើរការ នៃការទាមទារតាវកាលិក របស់សមាជិក ប.ស.ស.
  • ដំណើរការ នៃការទាមទារ ការទូទាត់ថ្លៃសេវា របស់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស.។

គួរឱ្យដឹងផងដែរថា គម្រោងស្តីពី ការត្រួតពិនិត្យ លើការទាមទារតាវកាលិក និងការទូទាត់ថ្លៃសេវា នៃធានារ៉ាប់រងសុខភាពខាងលើនេះ គឺត្រូវបានរៀបចំឡើង ក្រោមការឧបត្ថម្ភគាំទ្រ ដោយអង្គការអន្តរជាតិ ខាងការងារ (ILO) និងអង្គការសុខភាពពិភពលោក (WHO)។

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាពេញមួយព្រឹកនេះ ត្រូវបានរៀបចំឡើង តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ដោយមានវត្តមានចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសជំនាញ ប.ស.ស. តំណាងអង្គការ អន្តរជាតិខាងការងារ (ILO) និងមកពីតំណាងអង្គការ សុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា មួយចំនួនផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top