ព័ត៌មានជាតិ

សម្តេច ស ខេង ដឹកនាំប្រជុំឆ្លងខ្លឹមសារសារាចរណែនាំការរៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារសារាចរណែនាំ ស្តីពីការរៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ កាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យស្ម័គ្រចិត្តតាមរយៈប្រព័ន្ធវីដេអូ Zoom។

ឱកាសនោះ លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីការរៀបចំសារាចរណែនាំស្តីពីការរៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ កាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត។

ជាមួយគ្នានេះផងដែរ លោក ទួន ស៊ីផាន់ អនុរដ្ឋលេខាធិការ ក៏បានអានសារាចរណែនាំស្តីពីការរៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យនេះជូនដល់អង្គប្រជុំទាំងមូលជ្រាប ៕

To Top