ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់៖ អ្វីដែលបាត់បង់ទៅហើយ មិនអាចកើតមកវិញទេ ដូច្នេះសូមកុំឈ្លោះគ្នារហូត បាត់បង់ទឹកដីឲ្យសោះ

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្សយុវជន កម្ពុជា បានលើកឡើងថា ដែនដីប្រទេសមួយ បើបាត់បង់ទៅជាតិសាសន៍ ដទៃហើយ គឺដែនដីនោះមិន កើតមកវិញទេ ដូច្នេះជាតិសាសន៍ខ្មែរ យើងគ្រប់និន្នាការ នយោបាយទាំងអស់ ត្រូវរួមគ្នា ការពារទឹកដីជាតិសាសន៍ ខ្មែរយើងឲ្យនៅគង់វង្សជានិរន្ត បើមិនបានពង្រីកទឹកដីទេ សូមកុំឈ្លោះគ្នារហូត បាត់បង់ទឹកដីឲ្យសោះ។

ផ្ទាំងពាណិជ្ជកម្ម

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រលប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ លោក ពេជ្រ ស្រស់ បានសរសេរយ៉ាងដូច្នេះថា «ទ្រឹស្តីព្រះពុទ្ធ គឺថាគ្រប់ជីវិតសត្វក្នុងភពផែនដី និងក្រៅភពផែនដីក្តី នៅពេលស្លាប់ ឬបាត់បង់ជីវិតទៅ ដាច់ខាត​ត្រូវកើតមានកំណើតឡើងវិញ ផ្ទុយពីដែនដីប្រទេសមួយ បើបាត់បង់ទៅជាតិសាសន៍ ដទៃហើយ គឺដែនដីនោះមិន កើតមកវិញទេ ដូច្នេះជាតិសាសន៍ខ្មែរ យើងគ្រប់និន្នាការ
នយោបាយទាំងអស់ត្រូវរួមគ្នា ការពារទឹកដីជាតិសាសន៍ ខ្មែរយើងឲ្យនៅគង់វង្សជានិរន្ត បើមិនបានពង្រីកទឹកដីទេ សូមកុំឈ្លោះគ្នា រហូតបាត់បង់ទឹកដីឲ្យសោះ»៕

To Top