ព័ត៌មានជាតិ

ចិននឹងប្រឈមមុខ នឹងភាពឯកោរក្នុងសហគមន៍ អន្តរជាតិ បើសិនមិនសហការស្វែងរក ប្រភពដើមកូវីដ

បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានប្រាប់ Fox News ក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងប្រឈមមុខនឹងភាពឯកោនៅក្នុងសហគមន៍អន្តរជាតិ ប្រសិនបើប្រទេសនេះ មិនសហការជាមួយការស៊ើបអង្កេត ទៅលើប្រភពដើមនៃជំងឺរាតត្បាតកូវីដ ១៩ នោះទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Jake Sullivanថា «វាគឺជាការខិតខំប្រឹងប្រែងការទូត – ប្រមូលផ្តុំប្រជាជាតិនានានៅលើពិភពលោកដែលដាក់សម្ពាធនយោបាយនិងការទូតមកលើប្រទេសចិន ដែលជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងដែលយើង កំពុងធ្វើដើម្បីទីបំផុតប្រឈមមុខនឹងប្រទេសចិនជាមួយនឹងជម្រើសដ៏ច្បាស់លាស់មួយ។ ពួកគេនឹងអនុញ្ញាតឱ្យអ្នកស៊ើបអង្កេតក្នុងការងារប្រកបដោយភាពទទួលខុសត្រូវដើម្បីរកមើលថាតើរឿងនេះមកពីណា ឬពួកគេនឹងប្រឈមមុខនឹងភាពឯកោនៅក្នុងសហគមន៍អន្តរជាតិ»។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ មិនបាននិយាយលម្អិតពីវិធីដែលទីក្រុងប៉េកាំងរារាំងការស៊ើបអង្កេតពីមុន ពីការធ្វើដោយតម្លាភាពនោះទេ ជាពិសេសទីក្រុងប៉េកាំងបានផ្តល់ក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) ទៅធ្វើទស្សនកិច្ចស៊ើបអង្កេត។ ក្រុមអង្គការសុខភាពពិភពលោកបានសន្និដ្ឋានថា វាមិនទំនងខ្លាំងនោះទេដែលថា វីរុសនេះមានប្រភពដើមនៅក្នុងមន្ទីរពិសោធន៍ ហើយបានស្នើឱ្យជំនួសវិញថា ការរាតត្បាតរាតត្បាតដ៏សាហាវនេះត្រូវបានចម្លងមកមនុស្សពីសត្វព្រៃ៕ប្រែសម្រួលៈ ណៃ តុលា

To Top