ព័ត៌មានជាតិ

CDC អនុម័តគម្រោង វិនិយោគ រោងចក្រផលិតកាបូប និងថង់ មានទុនជាង ៥លានដុល្លារ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោង វិនិយោគរោងចក្រ ផលិតកាបូប និងថង់យួរគ្រប់ប្រភេ ទ មានទុនវិនិយោគ ប្រមាណ៥លានដុល្លារ និងអាចបង្កើតការងារ ចំនួន១.៣៨៣កន្លែង ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា តាមសំណើសុំ វិនិយោគ លើគម្រោងបង្កើត រោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ របស់ក្រុមហ៊ុន SOKI BAG & ACCESSORIES (CAMBODIA) CO., LTD គណៈកម្មាធិការ វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើត ការងារបានចំនួន ១.៣៨៣កន្លែង ៕

To Top