Covid-19

អាជ្ញាធរខេត្តព្រៃវែង ប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣២នាក់ថ្មី បន្ថែមទៀត

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៨ និងមកពីខេត្តកណ្តាល ២នាក់ ។

ក្នុងនោះរួមមាន៖
១- ស្រុកព្រះសេ្តច ចំនួន ១០នាក់
២- ស្រុកមេសាង ចំនួន ៧នាក់
៣-ស្រុកពារាំង ចំនួន ៤នាក់
៤- ស្រុកកំចាយមារ ចំនួន ៣នាក់
៥- ស្រុកបាភ្នំ ចំនួន ២នាក់
៦- ស្រុកកំពង់ត្របែក ចំនួន ២នាក់
៧- ស្រុកពាមជរ ចំនួន ១នាក់
៨- ស្រុកពាមរក៍ ចំនួន ១នាក់
៩- មកពីខេត្តកណ្តាល ចំនួន ២នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣២នាក់ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តនិង តាមមន្ទីរពេទ្យបង្អែកស្រុក នីមួយៗ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១,២៥៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៧៦១នាក់ និងកំពុងសម្រាកព្យាបាល ៤៧៧នាក់ ស្លាប់ ១៧នាក់។

To Top