ព័ត៌មានជាតិ

អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាលជាមួយមន្ត្រី​ នគរបាលយុត្តិធម៌ ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការក្នុងការអនុវត្តន៍ច្បាប់

ខេត្តបន្ទាយមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១បានរៀបចំពិធីជួបសំណេះសំណាលរវាងស្ថាប័នតុលាការ ជាមួយមន្ត្រីនគរបាលយុត្តិធម៌ (ក្របខណ្ឌនគរបាលយុត្តិធម៌ព្រហ្មទណ្ឌ) ពិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណង ជួបពិភាក្សាគ្នាអំពីដំណើរការអនុវត្តន៍ច្បាប់ ក៏ដូចជាការលើកយកនូវបញ្ហាប្រឈមនានា ក្នុងការអនុវត្តន៍ច្បាប់ និងនិតិវិធីមួយចំនួន។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើសេចក្តីរាយការណ៍ស្តីពីការងារកន្លងមក និងបានលើកពីបញ្ហាប្រឈមនានា និងនិតិវិធី ដាក់ជាសំណួរនិងសំណូមពរដល់ស្ថាប័នតុលាការនិងតំណាងអយ្យការជួយសម្រួលនិងដោះស្រាយ ដើម្បីបង្កលក្ខណះងាយស្រួលទាំងអស់គ្នាក្នុងការអនិវត្តន៍អនុវត្តន៍ច្បាប់។

ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ឯកឧត្តម ងួន ណារ៉ា ក៏បានថ្លែងកោតសរសើយ៉ាងខ្លាំងចំពោះអង្គភាពនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងតែមានកាសហការល្អជាមួយស្ថាប័នពាក់ពន្ធ័និងស្ថាប័នតុលាការ ហើយបានបង្ក្រាបរាល់បទល្មើសខុសច្បាប់តូចធំបានជាបន្តបន្ទាប់ ពិសេសបទល្មើសព្រហ្មទណ្ឌនិងបទល្មើសគ្រឿងញៀន។ក្រៅពីនេះនគរបាលក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចុះជួយសង្រ្គោះពលរដ្ឋ ពេលជួបគ្រោះធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ និងការរួមចំណែកប្រយុទ្ធប្រឆាំងជម្ងឺកូវីដជាដើម។

ថ្លែងក្នងឳកាសនោះ ឯកឧត្តម កើត វណ្ណរ៉េត ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តបន្ទាមានជ័យ ក៍បានជម្រុញដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ត្រូវគោរពច្បាប់ បំពេញការងារតាមតួនាទីភារកិច្ចឲ្យបានល្អ ពិសេសត្រូវពន្លឿនការអនុវត្តន៍ដីការឲ្យបានទាន់ពេលវេលា ជៀសវាងមានការកកស្ទះសំណុំរឿង នគរបាលយុត្តិធម៌ត្រូវតែស្គាល់ពីបេសកកម្មរបស់ខ្លួនឲ្យបានច្បាស់។ លោកក៏បានជម្រុញដល់មន្ត្រីនគរបាលយុត្តិធម៌គ្រប់ជាន់ថ្នាក់ ត្រូវបន្តអនុវត្តន៍តួនាទី ភារកិច្ចឲ្យបានល្អ ពិសេសគឺ ការបញ្ជូនដីការ ការអនុវត្តន៍ដីការ ការបង្ក្រាបបទល្មើសផ្សេងៗ ការចាប់ខ្លួនមនុស្សត្រូវតែរាយការជូនតុលាការ ជៀសវាសខុសនិតិវីធី៕

ដោយ ប៊ុន សំណាង

To Top