ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បន្តទទួលអំណោយ​ ពីសប្បុរសជន ចូលរួមក្នុងការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ នេះ បានបន្តទទួលអំណោយ ពីសប្បុរសជន ផ្ដល់ជូនដើម្បីចូលរួមប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ។

សូមបញ្ជាក់ថា អំណោយរបស់សមាគម សាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា បានឧបត្ថម្ភ ជូនដល់គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ19 រួមមាន អង្គរ ចំនួន ៩៣.០២៥ គីឡូក្រាម មីចំនួន ៣៧២១កេស ត្រីខចំនួន ៣.៧២១យួរទឹកត្រី ចំនួន ៣.៧២១យួរ ទឹកសុីអ៊ុវចំនួន ៣.៧២១យួរ។

ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ សូមថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅដល់ សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា ដែលបាន ផ្ដល់អំណោយដ៏ថ្លៃថ្លា ឲ្យមកគណៈកម្មការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ ខេត្តកំពង់ចាម នាពេលនេះ ពិតជាមានសារៈសំខាន់ ស្របពេលដែល ខេត្ដកំពុងប្រឈមមុខ នឹងជំងឺកូវីដ-១៩ ដើម្បីសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលមានជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាល និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក ។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×