នយោបាយ

រដ្ឋសភាបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឲ្យលោក ប្រាជ្ញ ចន្ទ ជាប្រធានគ.ជ.បថ្មី ដោយឯកច្ឆ័ន៨២សំឡេង

ភ្នំពេញ៖ ទីបំផុតរដ្ឋសភាកម្ពុជា បានរៀបចំបើកកិច្ចប្រជុំ ពេញអង្គ រដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឲ្យលោក ប្រាជ្ញ ច័ន្ទ ជាប្រធានថ្មី នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) ជំនួសលោក ស៊ិក ប៊ុនហុក ជាស្ថាពរដោយសំឡេង ឯកច្ឆ័ន៨២សំឡេង ។

ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គ រដ្ឋសភាលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូលរួមពីសមាជិក សមាជិការ រដ្ឋសភាចំនួន៨២រូប ។

សម្តេចហេង សំរិនបានប្រកាស ទទួលស្គាល់លោក ប្រាជ្ញ ចន្ទជាប្រធានគ.ជ.បថ្មីចាប់ពីថ្ងៃបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះតទៅ។

សូមជម្រាបថា លោក ប្រាជ្ញ ចន្ទ អតីតប្រធានគណៈកម្មការ ប្រធានគណៈកម្មការទី ១នៃរដ្ឋសភា ត្រូវបានគណបក្សប្រជាជនកម្ពុជា ជ្រើសរើសជាប្រធាន គ.ជ.ប ថ្មី ។ កន្លងមកពលរដ្ឋធ្លាប់ បានស្គាល់លោកជាអតីតអភិបាលខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ ។ តែយ៉ាងណាមិញ បើយោងតាមជីវប្រវត្តិលោកក៏ មានឈ្មោះដល់ទៅ ៣ និងអាចចេះភាសា ៤ ភាសាផងដែរ ៕

To Top