ព័ត៌មានជាតិ

តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ចាប់ផ្ដើមបើក យុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ (Video)

ភ្នំពេញ ៖ ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងការសម្របសម្រួល យ៉ាងសកម្ម របស់សាលាខេត្តព្រះសីហនុ នៅថ្ងៃ ២២ មិថុនា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានចាប់ផ្តើមចាក់ វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ឲ្យកម្មករទាំងអស់គ្នា ។

យុទ្ធនាកាចាក់វ៉ាក់សាំងនៅក្នុង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទទួលជោគជ័យ ពេញលេញដែល មិនត្រឹមតែបង្កើត ជារបាំងការពារភាពស៊ាំ ធានាសុខភាព និងសុវត្ថិភាព របស់បុគ្គលិក រាប់ម៉ឺននាក់ នៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ថាមពលបន្ថែម ទៀតសម្រាប់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដែលជា“ ក្បាលម៉ាស៊ីន” សម្រាប់ជម្រុញការអភិវឌ្ឍ សេដ្ឋកិច្ចក្នុងស្រុក ។

លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អត្គមេបព្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និង ជាប្រធានប្រតិបត្តិការ យុទ្ធនាការចាក់ វ៉ាក់សាំង និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកអគ្គនាយកក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេស លោក Cao JianJiang បានចុះទៅត្រួត ពិនិត្យទីតាំងដោយផ្ទាល់ ដើម្បីណែនាំពីការរៀបចំ សណ្ដាប់ធ្នាប់ និងធ្វើការសំណេះសំណាលសាកសួរ សុខទុក្ខកម្មករ ។

បុគ្គលិកដែលបានមកចាក់វ៉ាក់សាំង បានរង់ចាំយ៉ាងស្ងៀមស្ងាត់ និងបានរក្សាគម្លាតមួយម៉ែត្រកន្លះ ហើយបានចូលទៅកាន់ តុព័ត៌មានជាជួរៗចំនួន ៨ នាក់ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានចាក់វ៉ាក់សាំង។ បន្ទាប់ពីព័ត៌មានត្រូវបានផ្ទៀងផ្ទាត់រួច ទើបចាប់ផ្ដើមដំណើរការចាក់ វ៉ាក់សាំង ដើម្បីឲ្យមានភាពរលូន និងប្រសិទ្ធភាព ។

ឧត្តមសេនីយត្រីវេជ្ជបណ្ឌិត ប៊ុន ភឿនរី មេបញ្ជាការរង កងកិត្តិយសត្រែទ័ព ដែលទទួលបន្ទុក ការចាក់វ៉ាក់សាំង មានប្រសាសន៍ថា បុគ្គលិកទាំងអស់ក្នុង តំបន់សេដ្ឋកិច្ចត្រូវបានចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃក្នុងរយៈពេល ១៤ថ្ងៃ ដើម្បីការពារសុវត្ថិភាព និងអាយុជីវិត។

ឌុយ ភា ជាកម្មកររោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេស បន្ទាប់ពីចាក់វ៉ាក់សាំងរួច បាននិយាយទាំងរំភើបថា “ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិ បាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ចំពោះបុគ្គលិក របស់យើង និងចំពោះតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដែលបានខិតខំប្រឹងប្រែង យ៉ាងសកម្មក្នុងការចាក់ វ៉ាក់សាំង ដើម្បីការពារអាយុជីវិត និងសុខភាព របស់យើងបន្ថែមទៀត បន្ទាប់ពីចាក់វ៉ាក់សាំង រួចពួក យើងនឹងកាន់តែមានសុវត្ថិភាព និងមានកម្លាំងចិត្តធ្វើការកាន់តែខ្លាំង” ។

ការអភិវឌ្ឍនៃតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានធ្វើឡើងក្រោមការយកចិត្ត ទុកដាក់ដ៏ខ្ពង់ខ្ពស់រវាងប្រទេស ទាំងពីរគឺកម្ពុជា និងចិន។ បន្ទាប់ពីការផ្ទុះ ឡើងជាសកល នៃជំងឺកូវដី-១៩ ក្រសួងពាក់ព័ន្ធ របស់ប្រទេសទាំងពីរបានផ្តល់ការណែនាំ យ៉ាងសកម្មក្នុងការការពារ និងបង្ការការរាតត្បាតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ។

ក្រោមការយក ចិត្តទុក ដាក់របស់ថ្នាក់ដឹកនាំគ្រប់រូប តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានខិតខំប្រឹងប្រែងសម្រេចគោលដៅ នៅក្នុងកំឡុងពេល ស្ថានភាព លំបាកនេះ ។

យោងតាមស្ថិតិចុងក្រោយ គិតចាប់ពីខែមករា ដល់ខែឧសភាឆ្នាំនេះ សហគ្រាសនៅតំបន់សេដ្ឋកិច្ច ពីសេសក្រុងព្រះសីហនុ ទទួលបានបរិមាណនាំចូល និងនាំចេញសរុបចំនួន ៧៩៩លានដុល្លារពោល គឺកើនឡើង៤៩,៩១% បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំកន្លងមក៕

To Top