ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ បន្តនាំយក សត្វអណ្តើកសមុទ្រ ប្រលែង ទៅសមុទ្រធម្មជាតិវិញ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបន្តនាំយក សត្វល្មិច ចំនួនមួយក្បាល និង សត្វក្រាស់ ចំនួនពីរក្បាល យកមកព្រលែងចូលក្នុងសមុទ្រធម្មជាតិ។ ការព្រលែងលើកនេះ គឺជាការព្រលែងសត្វក្រាស់លើកទី១២៥ របស់លោកឧកញ៉ា។

ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួន ដែលសហការផ្តល់សត្វអណ្តើកសមុទ្រ និងសត្វក្រាស់ ក្រោយនេសាទបាន ដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវ អោយគ្រប់សហគមន៌ប្រជាពលរដ្ឋ ពិសេសអ្នកនេសាទសមុទ្រ ជួយការពារ អភិរក្ស័សត្វក្រាស់ ឬអណ្តើកសមុទ្រ ដោយកុំសម្លាប់ យកធ្វើជាអាហារ ឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕

To Top