ព័ត៌មានជាតិ

លោក សុខ ឥសាន ៖ កម្ពុជា គ្មានវិបត្តិសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក្រោយរដ្ឋមន្រ្តីការបរទេស អង់គ្លេស អត់និយាយអ្វី (Video)

ភ្នំពេញ ៖ ក្រោយពេលលោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តី ការបរទេស និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស បំពេញទស្សនកិច្ច នៅកម្ពុជា ហើយបានជួបរដ្ឋមន្រ្តី ការបរទេសខ្មែរ លោក ប្រាក់ សុខុន គឺអត់បាននិយាយ ពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិប តេយ្យកម្ពុជានោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បង្ហាញមោទកភាពថា កម្ពុជាគឺគ្មានឡើយនូវវិបត្តិសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

ក្នុងតេឡេក្រាមនាថ្ងៃ២៤ មិថុនា លោក សុខ ឥសាន លើកឡើងថា “ឯកឧត្តមរដ្ឋមន្ត្រីការបរទេស អង់គ្លេស អត់និយាយអីសោះ ពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិ ម នុស្សនៅកម្ពុជា ដូច្នេះកម្ពុជា អត់មានវិបត្តិសិទ្ធិមនុស្ស និងលទ្ធិប្រជាធិ បតេយ្យទេ ។

លោកថា ដូច្នេះសំឡេងអ្នកនិយាយ តាមវិទ្យុប្រតិកិរិយា គឺជាសំឡេងសិប្បនិម្មិតប៉ុណ្ណោះ ។

ក្នុងជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេស អង់គ្លេស នាថ្ងៃ២៣ មិថុនា ភាគីទាំងគ្រាន់ តែបានឯកភាព ជំរុញលើកទឹកចិត្ត ដល់វិនិយោគិន អង់គ្លេស ឲ្យធ្វើការជ្រើសរើស យកកម្ពុជា ជាគោលដៅវិនិយោគ ដោយគិតពិចារណា ទៅលើសក្តានុពលរបស់កម្ពុជា ដែលបានផលពីសារពើពន្ធ ។

ចំពោះលោក ដូមីនិក រ៉ាអាប់ បានជួបលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានវិញ គឺអង់គ្លេសសន្យាជួយលើវិស័យបរិស្ថាន៕

To Top