ព័ត៌មានជាតិ

អស្ចារ្យណាស់ ! លោកយាយ អាយុ១០១ឆ្នាំ នៅមានសុខភាពល្អ អញ្ជើញមកចាក់វ៉ាក់សាំង បានទៀត

ភ្នំពេញ ៖ សម្ព័ន្ធគ្រូពេទ្យសហភាព សហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា លោកយាយព្រះជន្ម១០១ឆ្នាំ ទៅហើយ ហើយនៅមានសុខភាពល្អ អញ្ជើញមកចាក់ វ៉ាក់សាំងបានទៀត ។

ប្រភពដដែលបន្តថា ក្រោយបញ្ចប់យុទ្ធនាការដូសទី ១ នៅមណ្ឌលអនុវិទ្យាល័យចតុមុខ ក្រុមការងារបានជួបករណីពិសេស ១ គឺលោកយាយឈ្មោះ ហូ ខាំ (ជាភាសាខ្មែរ) HO VVE YOR KHAM (ផ្លូវការជាភាសាបារាំង) អាយុ ១០១ ឆ្នាំ បានមកទទួលវ៉ាក់សាំង sinovac កាលពីថ្ងៃ ១៦ ខែ មិថុនា លោកយាយជាជនជាតិខ្មែរ កើតនៅថ្ងៃទី 22_08_1920 លោកយាយបាន ទៅរស់នៅបារាំង កាលពីឆ្នាំ១៩៨០ រហូតទទួលបានសញ្ជាតិបារាំង ហើយបានត្រលប់ មករស់នៅប្រទេសកម្ពុជាវិញកាលពី៣ -៤ ឆ្នាំមុន ។

ក្រោយពីការពិនិត្យ សុខភាពរួចគ្រូពេទ្យ ក៏សំរេចចាក់វ៉ាក់សាំង ជូនលោកយាយប្រកបដោយសុវត្ថិភាព ។ បច្ចុប្បន្នស្ថានភាពសុខភាព លោកយាយគឺល្អប្រសើរធម្មតា ហើយលោកយាយ នឹងមកទទួលវ៉ាក់សាំង ដូសទី២ នៅមណ្ឌលអនុវិទ្យាល័យចតុមុខ នៅថ្ងៃទី ០១ខែ កក្តដា ឆ្នាំ ២០២១ ៕

To Top