Covid-19

កូវីដ១៩៖ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងថ្មី ៦០នាក់ និងជាសះស្បើយម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថាក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញ​ករណីវិជ្ជមានកូវីដ១៩ ចំនួន ៦០នាក់បន្ថែមទៀត ដែលជាករណីនាំចូលពីប្រទេសថៃ មកប្រទេសកម្ពុជា និងមានករណីជាសះស្បើយម្នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២៨៧ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២៥១ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៣៦ករណី និងបានព្យាបាលជាសះស្បើយចំនួន ៩១ នាក់ កំពុងសម្រាកព្យាបាលចំនួន ១៩៤ នាក់ និងស្លាប់ចំនួន ០២នាក់៕

To Top