ព័ត៌មានជាតិ

ព្រះមហាក្សត្រ​ បញ្ចប់មុខតំណែង លោក ស៊ិក ប៊ុនហុក និងតែងតាំង លោក ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប

ភ្នំពេញ​ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១​ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក ស៊ិក ប៊ុនហុក និងតែងតាំង លោក ប្រាជ្ញ ចន្ទ ធ្វេីជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួស លោក ស៊ិក ប៊ុនហុក​ វិញ។

សូមរំលឹកថា​ នាថ្ងៃទី២៤​ មិថុនា​ នេះ​ រដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឲ្យលោក ប្រាជ្ញ ច័ន្ទ ជាប្រធានថ្មី នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) ជំនួសលោក ស៊ិក ប៊ុនហុក ជាស្ថាពរដោយសំឡេង ឯកច្ឆ័ន ៨២សំឡេង៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top