Covid-19

វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ ១លានដូសទៀត នឹងមកដល់កម្ពុជាស្អែកព្រឹកនេះ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានឲ្យដឹងថា តាមការគ្រោងទុកវ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន ១លានដូស នឹងដឹកមកកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ស្អែក។ នេះបើតាមការចុះផ្សាយរបស់ទទក។

គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសចំនួន ៣,៧១៥,៧៥១នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ ១០លាននាក់បានចំនួន ៣៧.១៦%ហើយ ៕

To Top