ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ការធ្វើចត្តាឡីស័ក លើកនេះ ចំពេលទាត់បាល់ អឺរ៉ុប

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេច ធ្វើចត្តាឡីស័កលើកនេះ ចំពេលបាល់ទាត់អឺរ៉ុប ហើយយប់មើលបាល់ ពេលព្រឹកធ្វើការ ពេលល្ងាចហាត់ប្រាណ។

សម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ មិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីជាប់ពាក់ព័ន្ធដោយប្រយោលជាមួយ អ្នកកើតជំងឺកូវីដ-១៩។

តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ថ្ងៃនេះជាថ្ងៃទី៧ នៃការធ្វើចត្តាឡីសក័របស់ខ្ញុំ ការធ្វើចត្តាឡីស័កលើកនេះ ចំពេលបាល់ទាត់អឺរ៉ុប។ យប់មើលបាល់ ពេលព្រឹកធ្វើការ ពេលល្ងាចហាត់ប្រាណ ដោយការធាក់កង់»។

សម្ដេចតេជោ បន្ដថា «ជារៀងរាល់ថ្ងៃ ខ្ញុំធាក់កង់រយៈពេល ៨០ទៅ ១២០នាទី ក្នុងរយៈពេល នៃការធ្វើចត្តាឡីស័ក ខ្ញុំមិនអាចចេញពីផ្ទះ ទៅវាយកូនគោលបានទេ ដូចនេះការហាត់ប្រាណដោយការធាក់កង់ ជាជម្រើសដ៏ល្អសម្រាប់ខ្ញុំ»៕

To Top