ព័ត៌មានជាតិ

សមត្ថកិច្ច​ ឲ្យបញ្ឈប់ ការចែកចាយ និងប្រើប្រាស់ជាបន្ទាន់ នូវអាល់កុល ក្លែងក្លាយ

ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានអំពាវនាវឲ្យបញ្ឈប់ ការចែកចាយ និងប្រើប្រាស់ជាបន្ទាន់ នូវអាល់កុលក្លែងក្លាយ ចំនួន ៧៤.០៦០លីត្រ ដែល គ.ប.ផ.ក បានធ្វើការបង្ក្រាប កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

ផ្ទាំងពាណិជ្ជកម្ម

តាមសេចក្ដីជូនដំណឹងរបស់ គ.ប.ផ.ក នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា «អាល់កុលក្លែងក្លាយ (ប្រើសារធាតុមេតាណុលលើសកំរិត តាមលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍ និងក្រសួងសុខាភិបាល) ចំនួន ៧៤,០៦០លីត្រ ដែល គ.ប.ផ.ក បានធ្វើការបង្ក្រាបនៅទីតាំងស្ថិត នៅភូមិព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការ បានរកឃើញទីតាំងមួយចំនួន​ បានបញ្ជាទិញអាល់កុលទាំងនេះ យកទៅចែកចាយបន្ត និងប្រើប្រាស់»៕

To Top
×