ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២១នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន១៦នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន៥នាក់ និងមានករណីជាសះស្បើយចំនួន២៣នាក់ផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧៨៦នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយ ចំនួន៤៩៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន២៨៣នាក់ ស្លាប់៦នាក់។



