ព័ត៌មានជាតិ

រដ្ឋបាលខេត្តឧត្ដរមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦២នាក់ថ្មី

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណី វិជ្ជមានកូវីដ១៩ចំនួន៦២នាក់បន្ថែមទៀត ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៥នាក់ និងជាការនាំចូលពីប្រទេសថៃចំនួន៥៧នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣៩៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣៤៧ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៤៨ករណី និងបានព្យាបាលជាសះស្បើយចំនួន ៩២ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣០១ នាក់ និងស្លាប់ចំនួន ០២នាក់៕

To Top