នយោបាយ

លោក សយ សុភាព រិះគន់ចំៗ ដល់អ្នកប្រឆាំង នៅបរទេសថា បើមិនដឹងនយោបាយ បែរមុខទៅណាទេ កុំខំប្រឹងស្រែកពេក

ភ្នំពេញ ៖ លោក សយ សុភាព បានរិះគន់ចំៗ ទៅលើអតីតមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅបរទេសថា “បើមិនដឹងនយោបាយ បែរមុខទៅខាងណាផង ម្តេចក៏ប្រឹងម៉្លេះ?”។

លោក សយ សុភាព បាននិយាយទៀតថា “ល្ងង់ធ្វើចេះឲ្យគេគ្រប់ថា ខ្លួនសេ្នហាជាតិ មួយដំបស្វា ទៅបង្កជម្លោះជាមួយយួន លើបញ្ហាព្រំដែន។ កន្លងទៅអ្នកគ្រាន់តែជាផ្លែល្វា បោកគេឲ្យទៅងាប់ ដើម្បីប្រយោជន៍ខ្លួន ។ អស់នៅធននេះសល់ប៉ុន្មានទៀត”

លោកឲ្យដឹងទៀតថា “ពេលគេខំរកសន្តិភាព ការពារ សន្តិភាព និងកសាងប្រទេស ចោទគេថា ខ្ញុំយួន ចិន” ។

លោកបានឲ្យអ្នកប្រឆាំង នៅក្រៅប្រទេសថា គួរសម្រាកចុះ ដោយទុកឲ្យអ្នកជួយជាតិ យូរហើយឲ្យបន្តទៅ ។

ការថ្លែងរបស់លោក សយ សុភាព នេះ បន្ទាប់ពី The Cambodia Dally ផ្សាយថា “អតីតអគ្គលេខាធិការ គណបក្សសង្គ្រោះជាតិ ក្រៅប្រទេស (CNRP-O) លោក ប៉ុន សៅរី អះអាងថា មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ ដែលបានបង្កើតគណបក្សថ្មី និងអ្នកដែលបានចូលរួមទាំងអស់ ត្រូវអស់សុពលភាព ជាមេដឹកនាំ ឬជាតំណាង នៃគណបក្សសង្គ្រោះជាតិ ដោយស្វ័យប្រវត្តិ” ៕

To Top