Covid-19

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី២៦នាក់ និងជាសះស្បើយម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៦នាក់បន្ថែមទៀត និងមានករណីជាសះស្បើយម្នាក់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន ៩៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៤៣៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៥០៤នាក់ និងស្លាប់ ១០នាក់៕

To Top