នយោបាយ

ព្រឹទ្ធសភា៤០រូប អនុម័តច្បាប់ ទាក់ទិន នឹងគម្រោងអភិវឌ្ឍន៍ និង ផ្គត់ផ្គង់អគ្គិសនី

ភ្នំពេញ ៖ សមាជិកព្រឹទ្ធសភា ចំនួន៤០រូប បានអនុម័តលើសេចក្តីព្រាងច្បាប់ ចំនួន៤ ទាក់ទិននឹងគម្រោង អភិវឌ្ឍន៍ និងការផ្គត់ផ្គងអគ្គិសនី ក្នុងសម័យប្រជុំពេញអង្គ ព្រឹទ្ធសភា លើកទី៧ នីតិកាលទី៤ ក្រោមអធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ។

អង្គប្រជុំបានពិនិត្យ និងឲ្យយោបល់លើ សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ ខ្សែបណ្តាញបញ្ជូន អគ្គិសនីតង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្តបាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ ។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភាអនុម័ត យល់ព្រមជាលើកដំបូង ចំនួន៨០សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ។

ពិនិត្យ និងឲ្យយោបល់លើសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញ បញ្ជូនអគ្គិសនីតង់ស្យុង៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែន កម្ពុជា-ឡាវ ។ សេចក្តីព្រាងច្បាប់នេះ មាន ៣មាត្រា ត្រូវបានរដ្ឋសភាអនុម័ត យល់ព្រមជាលើកដំបូង ចំនួន ៧៩សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។

ពិនិត្យ និងឲ្យយោបល់ លើ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យក្រុមហ៊ុនអគ្គិសនីវៀតណាម សម្រាប់ធានាលើការទិញ ថាមពលអគ្គិសនី ពី វៀតណាម ។
៤.ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជរដ្ឋាភិបាល កម្ពុជា ឲ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារី អគ្គិសនីស្ទឹងតាតៃលើអានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង ៕

To Top