Covid-19

កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងថ្មី៦៦នាក់ និងជាសះស្បើយ១០នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦៦នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន៥៥នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន១១នាក់ ខណៈមានករណីជាសះស្បើយចំនួន១០នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១ ០៥៦នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយ ចំនួន៥៩០នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤៥៩នាក់ ស្លាប់៧នាក់។

To Top