Covid-19

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី២១នាក់ ជាសះស្បើយ៣០នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២១នាក់ ខណៈអ្នកជាសះស្បើយចំនួន ៣០នាក់ និងស្លាប់ចំនួន ០១នាក់ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤៦៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន៤៩៤នាក់ ស្លាប់១១នាក់៕

To Top
×