Covid-19

កូវីដ១៩៖ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងថ្មី ៦៣នាក់ និងជាសះស្បើយ៩នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៦៣នាក់ បន្ថែមទៀត ក្នុងនោះ ១៥ករណី ជាសហគមន៍ និង៤៨ ជាករណីនាំចូលពីប្រទេសថៃ និងមានករណីជាសះស្បើយចំនួន៩នាក់ ផងដែរ នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២១នេះ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៧២៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៦៣៨ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៨៦ ករណី និងបានព្យាបាលជាសះស្បើយចំនួន ១២៩ នាក់ កំពុងសម្រាកព្យាបាលចំនួន ៥៩៣ នាក់ និងស្លាប់ចំនួន ០៣នាក់។

To Top
×