ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទូតវៀតណាម ពីការងារអាទិភាព ៣ចំណុច ដែលគប្បីត្រូវធ្វើរួមគ្នា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រាប់ទៅកាន់លោក វ៉ូ ក្វាង មិញ ឯកអគ្គរដ្ឋទូតវៀតណាម ចប់អាណត្តិ ប្រចាំកម្ពុជា ពីការងារអាទិភាពចំនួន ៣ចំណុច ដែលគប្បីត្រូវធ្វើរួមគ្នា ក្នុងកាលៈទេសៈនេះ គឺរួមមាន ទី១.ការគ្រប់គ្រងប្រយុទ្ធប្រឆាំង នឹងជំងឺកូវី១៩ តាមរយៈវិធានការ សុខាភិបាល តែធ្វើយ៉ាងណាកុំរារាំង ដំណើរការពាណិជ្ជកម្ម, ទី២.បន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងទី៣. ពិនិត្យមើលវិស័យដទៃទៀតដែល ប្រទេសទាំងពីរអាចជំរុញ ធ្វើការរួមគ្នាបាន ។

កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក វ៉ូ ក្វាង មិញ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គម និយម វៀតណាម ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងជម្រាបលា ក្នុងឱកាសដែលលោក ត្រូវចប់បេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top