ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ។
ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ៣នាក់
២- ស្រុកពាមជរ ចំនួន ៨នាក់
៣-ស្រុកបាភ្នំ ចំនួន ៧នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន ៤នាក់
៥- ស្រុកពាមរក៍ ចំនួន ៣នាក់
៦- ស្រុកពោធិ៍រៀង ចំនួន ៣នាក់
៧- ស្រុកពារាំង ចំនួន ២នាក់
៨- ស្រុកសុីធរកណ្ដាល ចំនួន ២នាក់
៩- ស្រុកកំពង់ត្របែក ចំនួន ២នាក់
១០-ស្រុកមេសាង ចំនួន ១នាក់
១១-ស្រុកព្រះសេ្តច ចំនួន ១នាក់
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៧២៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១១៥៣នាក់ និងកំពុងសម្រាកព្យាបាល ៥៤៦នាក់ ស្លាប់២៥នាក់៕