Covid-19

អាជ្ញាធរ ខេត្តព្រៃវែង បន្តរកឃើញ អ្នកវិជ្ជមាន កូវីដ១៩ ចំនួន៣៦នាក់ថ្មី និងមានករណី ស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៦នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ។

ក្នុងនោះរួមមាន៖

១- ក្រុងព្រៃវែង               ចំនួន  ៣នាក់

២- ស្រុកពាមជរ              ចំនួន  ៨នាក់

៣-ស្រុកបាភ្នំ                  ចំនួន  ៧នាក់

៤- ស្រុកស្វាយអន្ទរ         ចំនួន  ៤នាក់

៥- ស្រុកពាមរក៍              ចំនួន  ៣នាក់

ផ្ទាំងពាណិជ្ជកម្ម

៦- ស្រុកពោធិ៍រៀង         ចំនួន ៣នាក់

៧- ស្រុកពារាំង               ចំនួន ២នាក់

៨- ស្រុកសុីធរកណ្ដាល    ចំនួន ២នាក់

៩- ស្រុកកំពង់ត្របែក       ចំនួន ២នាក់

១០-ស្រុកមេសាង            ចំនួន ១នាក់

១១-ស្រុកព្រះសេ្តច          ចំនួន ១នាក់

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៧២៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១១៥៣នាក់ និងកំពុងសម្រាកព្យាបាល ៥៤៦នាក់ ស្លាប់២៥នាក់៕

To Top
×