ព័ត៌មានជាតិ

ថ្ងៃនេះវៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ៩០០នាក់

ហាណូយ៖ ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានរាយការណ៍ថា ប្រទេសវៀតណាមបានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៩២២ ករណី ដែលជាចំនួនកើនឡើងខ្ពស់បំផុតក្នុងមួយថ្ងៃ ដោយភាគច្រើនត្រូវបានរកឃើញ នៅភាគខាងត្បូងទីក្រុងហូជីមិញ។

ក្រសួងបានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ចំនួននេះបានកើនលើសកំណត់ត្រា ៧៣៨ ករណីដែលបានចុះបញ្ជីនៅថ្ងៃទី២៦ ខែមិថុនា ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកើនឡើនដល់ ១៩,០៤៣ករណី ។

ក្នុងចំណោមករណីសហគមន៍ចំនួន ៩១៤ ករណីមាន ៧១៤ ត្រូវបានរាយការណ៍នៅទីក្រុងហូជីមិញ ៣៨ករណី នៅខេត្តប៊ិញដុងភាគខាងត្បូង និង ៣៧ករណីនៅខេត្តភូយិនភាគកណ្តាល។ ដោយភាគច្រើននៃពួកគេ គឺជាទំនាក់ទំនងនៃករណី ដែលបានបញ្ជាក់ពីមុន ឬភ្ជាប់ទៅនឹងចង្កោមនៃការបង្ករោគនៅតាមមូលដ្ឋាន។

ក្រសួងបានឲ្យដឹងថា នៅទូទាំងប្រទេសអ្នកជំងឺ ៧,៦៤៣ នាក់ដែលត្រូវបានព្យាបាលជាសះស្បើយរហូតមកដល់ពេលនេះ ហើយអ្នកជំងឺបានជាសះស្បើយកើនឡើងចំនួន ២៤៨ នាក់កាលពីថ្ងៃសុក្រ។

គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញនេះ ប្រទេសវៀតណាមបានចុះបញ្ជីករណីឆ្លងជំងឺកូវីដ-១៩ សរុប ១៧,១៩៩ ករណី ក្នុងនោះមាន ១៥៦២៩ ករណីត្រូវបានរកឃើញចាប់តាំងពីការផ្ទុះឡើងចុងក្រោយបង្អស់នៅចុងខែមេសា៕

To Top