ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់​ ចេញមុខរៃអង្គាសថវិកា បានជាង​ ១ម៉ឺនដុល្លារ សម្រាប់ជួយទ្រទ្រង់ ជីវភាពក្មេងកំព្រា ៨០នាក់ ក្នុងមណ្ឌលមែកឈើ (Video)

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចេញមុខ រៃអង្គាសថវិកា បានចំនួន១៤ ២៨៦ដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ ដល់ជីវភាពក្មេងកំព្រា ៨០នាក់ ក្នុងមណ្ឌលមែកឈើ ស្របពេលដែល លោក ផន ផល្លា អនុប្រធានគណបក្ស យុវជនកម្ពុជា ជាអ្នកទទួលបន្ទុកចិញ្ចឹមពួកគេ បាននិងកំពុងសម្រាកព្យាបាល ជំងឺកូវីដ-១៩។

តាមរយៈគេហទំព័រហ្វេសប៊ុក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ជាក់ថា«សូមអបអរសាទរ ! ក្មួយៗរស់នៅមណ្ឌលមែកឈើ ដោយខណៈនេះ លោក ផន ផល្លា បានធូរស្រាលពីជំងឺច្រើនហើយ ទទឹមនឹងនេះ ខ្ញុំក៏រ៉ៃបានថវិកា ជួយក្មួយៗ បានចំនួន14286$ផងដែរ ជំនួសមុខឲ្យក្មួយៗរស់នៅ មណ្ឌលមែកឈើ ខ្ញុំបាទ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះពុក ម៉ែ បងប្អូន ដែលបានចូលរួមបរិច្ចាគថវិកា ជួយដល់ក្មេងៗកំព្រា ដែលរស់នៅមណ្ឌលមែកឈើ»៕

To Top