ព័ត៌មានជាតិ

កូវីដ១៩៖ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងថ្មី១៦នាក់ និងជាសះស្បើយ២២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៦នាក់ថ្មីបន្ថែមទៀត និងមានករណីជាសះស្បើយ២២នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៧៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤០៥នាក់ និងកំពុងសម្រាកព្យាបាល២៥៤នាក់ ស្លាប់១៤នាក់៕

To Top