Covid-19

កូវីដ១៩៖ ខេត្តសៀមរាប រកឃើញអ្នកឆ្លងថ្មី ១៤៤នាក់ ជាសះស្បើយ ២៥នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មីចំនួន១៤៤នាក់ ជាសះស្បើយ អ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ចំនួន២៥នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ចំនួន១៦៥៤នាក់ បានព្យាបាលជាសះស្បើយ ចំនួន៦០៥នាក់ ស្លាប់១៨នាក់ និង១០៣១នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័ក គរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។

To Top