Covid-19

អាជ្ញាធរ ខេត្តឧត្ដរមានជ័យ ប ន្តរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន ៨៥នាក់ថ្មី និងជាសះស្បើយ ១៥នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក ខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៨៥នាក់ថ្មី ក្នុងនោះ (១០ករណី សហគមន៍ និង៧៥ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន ១៥នាក់ បន្ថែមទៀត នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន១.០០៨ ករណី ក្នុងនោះករណីនាំចូល ពីក្រៅប្រទេសចំនួន ៨៩៥ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១១៣ ករណី និងបានព្យាបាល​ ជាសះស្បើយចំនួន ១៧៧ នាក់ កំពុងសម្រាកព្យាបាលចំនួន ៨២៨ នាក់ និងស្លាប់ចំនួន ០៣នាក់។

To Top