ព័ត៌មានជាតិ

សម្តេច ស ខេង អញ្ជើញ ដឹកនាំកិច្ចប្រជុំស្ដីពីការ ចងក្រងឯកសារ ក្នុងតំបន់ការពារធម្មជាតិ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំ អន្តរក្រសួងស្តីពី វឌ្ឍនភាព នៃការងារ ពិនិត្យសិក្សា និងចងក្រងឯកសារទីតាំងដី ក្នុងតំបន់ការពារធម្មជាតិ និងរបៀង អភិរក្សជីវៈចម្រុះ ដែលប្រជាពលរដ្ឋ បានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង នៅភូមិសាស្រ្ត ខេត្តបាត់ដំបង និងប៉ៃលិន ព្រមទាំង ត្រួតពិនិត្យ និងវាយតម្លៃលើសូចនាករ សម្រាប់ការប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព តាមប្រព័ន្ធវីដេអូ។

សូមជម្រាបថា កិច្ចប្រជុំ នាថ្ងៃនេះ ក៏មានការចូលរួមពី លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំ រដ្ឋលេខាធិការ ក្រសួងពាក់ព័ន្ធ ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត ផងដែរ ៕

To Top