Covid-19

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី៤៥នាក់ ​និងជាសះស្បើយ ៤២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ៤៥នាក់ ដោយការធ្វើតេស្តរហ័ស(Rapid Test)និងជាសះស្បើយចំនួន៤២នាក់។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១០៨៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៥៤៤នាក់ និងកំពុងសម្រាកព្យាបាល ៥៣១នាក់ ស្លាប់១៣នាក់៕

To Top
×